×

អាកាសធាតុ​ត្រជាក់ បន្តអូសបន្លាយ​ក្នុងរយៈពេល១សប្ដាហ៍​ទៀត​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។

ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជា បន្តចុះត្រជាក់នៅតាមបណ្ដារាជធានី ខេត្តនានា។ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សា។

ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សា។ សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧អង្សា។

សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សា សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង