ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ១២នាក់ និងនាំចូលពីបរទេស ២នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.២៨៦ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៦៤២ នាក់ និងស្លាប់សរុបចំនួន ២.៩៦៧ នាក់៕