ហុងកុង៖ ចាប់តាំងពីលែងលះជាមួយតារាសម្តែងលំដាប់កំពូល Yang Mi មកតារាសម្តែង Hawick Lau បានធ្លាក់ប្រជាប្រិយភាពយ៉ាងគំហុក ថែមទាំងត្រូវបានអ្នកសារព័ត៌មានប្រមាញ់បានរូបភាពកម្សត់តោកយ៉ាក ចំណែកឯ Yang Mi វិញបែរជាយីអ៊ុនឡើងគួរឱ្យកត់សម្គាល់រហូតនាងស្ទើរគ្មានពេលសម្រាកពីការងារឡើយ។
កន្លងមកធ្លាប់មានសារព័ត៌មានបានចុះផ្សាយថា Hawick គ្មានផលិតកម្មណាទាក់ទងឱ្យលោកសម្តែងឡើយ សូម្បីតែតាមកម្មវិធីតូចធំនានារហូតធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកស្ងប់ស្ងាត់ពីវិស័យសិល្បៈទាំងស្រុង។ មួយរយៈពេលក្រោយមកទើបលេចវត្តមានរបស់លោកក្នុងការសម្តែងភាពយន្តសាជាថ្មី ប៉ុន្តែបែរជាត្រូវមហាជនរិះគន់ថាតារាប្រុសរូបនេះបាក់សម្រស់ខ្លាំង ខុសប្លែកពីពេលមុនឆ្ងាយ។
រីឯវត្តមានលោកក្នុងពេលថ្មីៗនេះទៀតសោត លោកត្រូវបានរងការរិះគន់សាជាថ្មីថា មុខកាន់តែចាស់ខ្លាំងមើលទៅចាស់ជាងឪពុកវ័យ ៧៧ឆ្នាំដែលជាតារាសម្តែង Lau Dan ទៅទៀត។ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនបាននិយាយថា លោករាងមានសាច់ជាងមុខ ទោះជាយ៉ាងណាស្នាមញញឹមហាក់មិនស្រស់ស្រាយឡើយ នេះបើតាមការឱ្យឃើញក្នុងកម្មវិធីដែលកម្មវិធី “ដំណើរកម្សាន្តរបស់ចិនដ៏អស្ចារ្យ” ដែលបានអញ្ជើញលោកឱ្យធ្វើជាតារាកិត្តិយសក្នុងកម្មវិធី៕