×

សមត្ថកិច្ចថៃ ចាប់ខ្លួន​ម្ដាយ​ដែល​បោះបង់​កូនតូចចោល​ក្នុង​ធុងសំរាម

បាងកក៖ ស្ត្រីដែលបានបោះបង់ទារកជាកូនបង្កើតចោលក្នុងធុងសំរាម ត្រូវបានសមត្ថកិច្ចថៃ ស្វែងរករហូតដល់ការចាប់ខ្លួន កាលពីពេលថ្មីៗនេះ ដោយប្រឈមនឹងការចោទប្រកាន់ផងដែរ។

អ្នកជិះម៉ូតូម្នាក់ បានប្រទះឃើញទារកដែលទើបនឹងកើត កំពុងយំក្នុងធុងសំរាមក្នុងសង្កាត់ Bang Kapi ក្រុងបាងកកនាព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១។ ក្រោយមក ប៉ូលិសបានរកឃើញម្ដាយដែលជាជនជាតិមីយ៉ាន់ម៉ាម្នាក់ ធ្វើការក្នុងហាងលក់អាហារក្បែរនោះ។ ប៉ូលិសបាននិយាយថា អ្នកទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ប៉ូលិស និងក្រុមសង្គ្រោះ បានទៅដល់ទីតាំងក្បែរទីសង្ការ ក្នុង តំបន់ Kong Chan ប្រហែលម៉ោង ១ និង ៣០ នាទីព្រឹក។ ប៉ូលិសនិយាយថា ទារកទើបនឹងកើត ភេទស្រី ត្រូវបានរុំដោយកន្សែងពណ៌លឿង នៅក្នុងធុងសំរាមពណ៌ក្រហម។ ទារកនៅរស់ ហើយត្រូវបានមើលថែយ៉ាងរហ័ស។

មួយសន្ទុះក្រោយមក ប៉ូលីសបានចុះល្បាតបានឃាត់ខ្លួនស្ត្រីជនជាតិមីយ៉ាន់ម៉ាអាយុ ៣០ ឆ្នាំម្នាក់ ដែលមានរូបរាងហត់នឿយ ធ្វើការនៅក្នុងហាងនៅក្បែរនោះ។ សារព័ត៌មានថៃ បានរាយការណ៍ថា ពួកគេបានសាកសួរនាង ហើយសន្និដ្ឋានថា នាងជាម្តាយរបស់ទារក។

អ្នកជិះម៉ូតូឈ្មោះ Kittiphan Mongkholkitkun អាយុ ៣១ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា គាត់ត្រឡប់មកផ្ទះវិញ ពីផ្សារហើយចតម៉ូតូ។ គាត់បានឮទារកយំ ក៏ទៅពិនិត្យមើលហើយបានប្រទះឃើញទារកម្នាក់ រុំដោយកន្សែង ហើយក្បាលដាំដូងចុះក្នុងធុងសំរាមមុខហាងមួយ។ ភ្លាមៗនោះ គាត់បានទូរសព្ទទៅប៉ូលីស។ ប៉ូលិស មិនដឹងថាទារកនៅក្នុងធុងសម្រាមរយៈពេលប៉ុន្មានម៉ោងនោះទេ ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika