ភ្នំពេញ៖ គ្រាន់តែ មីងណៃ មិនស្រួលខ្លួនភ្លាម លោកគ្រូគា បានអះអាងនឹងរ៉ាប់រងការងារផ្ទះជំនួសភ្លាម ប៉ុន្តែចុងក្រោយបានត្រឹមបញ្ឆោតម្តាយក្មេកឱ្យជួយបង្ហាត់ព្រោះមិនធ្លាប់ធ្វើពីមុនមក ប៉ុន្តែគ្រាន់តែបង្រៀនចុះឡើងចុងក្រោយ យាយចន្ទជាអ្នកបោសសម្អាតទាំងអស់ រីឯលោកគ្រូគាបែរជាអង្គុយមើលកាសែតធ្វើមិនដឹង។
ទោះជាយ៉ាងណា មីងណីង ក៏បានជាសះស្បើយ និងអាចត្រលប់មកបំពេញតួនាទីជាស្ត្រីមេផ្ទះបានដូចធម្មតាវិញ ហើយនៅសុខៗបែរជាប្រាប់យាយចន្ទ និងលោកគ្រូគា ថា មានរឿងចង់ប្រាប់។ មិនដឹងថារឿងដែល មីងណៃ ចង់ប្រាប់នោះជារឿងអ្វីនោះទេ បានជារៀងស្ទាក់ស្ទើរដល់ថ្នាក់នេះ។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់ នៅ CTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”