×

លោក Honda ៖ “យ៉ាងហោច​ណាស់​យើង​បានព្យាយាម” ក្នុងការ​ចាញ់​ម៉ាឡេស៊ី ៣-១

កម្ពុជា ត្រូវបានម៉ាឡេស៊ី យកឈ្នះ ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតបើកឆាក AFF Cup ២០២០ ពូល B កាលពីម្សិលមិញ បើទោះបីជាកម្ពុជាគ្រប់គ្រងបាល់បានយ៉ាងល្អក៏ដោយ។ ប៉ុន្តែក្រុមគោព្រៃ មិនអាចបង្កើតការគំរាមកំហែងលើគូប្រកួតបានទេ ខណៈ ម៉ាឡេស៊ីរង់ចាំការលេងវាយបក Counter Attack ។

យោងតាមការចុះផ្សាយរបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាចាញ់ ៣-១ ក៏ដោយ ក៏លោក Keisuke Honda រីករាយនឹងការខិតខំប្រឹងប្រែងរបស់កីឡាកររបស់គាត់ពេញមួយការប្រកួត ខណៈគាត់ដឹងថា ម៉ាឡេស៊ីជាក្រុមខ្លាំងមួយ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបាននិយាយក្នុងបទសម្ភាសក្រោយការប្រកួតថា៖ “យើងមានឱកាសប៉ុន្មានដង ប៉ុន្តែតាមប្រវត្តិ ខ្ញុំបានប្រាប់អ្នករាល់គ្នាថា យើងមិនដែលឈ្នះម៉ាឡេស៊ីទេ។”

“អ្នករាល់គ្នា បានដឹងថា វាមិនងាយស្រួលទេពេលប៉ះម៉ាឡេស៊ី ប៉ុន្តែយ៉ាងហោចណាស់ យើងបានព្យាយាម។ ខ្ញុំមានមោទកភាពចំពោះកីឡាករយើង”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង