×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​ការចែករំលែក​បទពិសោធ​នៃ​ការបង្រៀន​ល្ខោនខោល​ជិត ៤ទសវត្សរ៍​ពី​លោកសាស្ត្រាចារ្យ សឿរ ថាវរៈ

ភ្នំពេញ៖ កម្មវិធី Spotlight With Sana ធ្លាប់បានអញ្ជើញតារាកិត្តិយសជើងចាស់ដែលមានបទពិសោធលើវិថីសិល្បៈជាច្រើនឆ្នាំមកចែករំលែកក្នុងកម្មវិធី។ ទាក់ទងនឹងជីវប្រវត្តិផ្អែម ល្វីង ជូរចត់ទាំងប៉ុន្មាននេះសិល្បករខ្មែរយើងមួយចំនួនបានជួបបញ្ហាជាច្រើនក្នុងជីវិតទម្រាំអាចឈានទៅដល់គោលដល់នៃភាពជោគជ័យ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីក៏បានអញ្ជើញលោកសាស្ត្រាចារ្យ សឿរ ថាវរៈ ជំនាញផ្នែកល្ខោនខោលមកធ្វើជាភ្ញៀវកិត្តិយសដើម្បីចែករំលែកចំណេះដឹងសិល្បៈបុរាណខ្មែររបស់យើងដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានយល់កាន់តែច្បាស់ផងដែរ។

បន្ថែមពីនេះទៅទៀត លោកសាស្ត្រាចារ្យ សឿរ ថាវរៈ ដែលមានបទពិសោធជាគ្រូបង្រៀនល្ខោនខោលជិត៤ទសវត្សរ៍រូបនេះ ក៏បានចែករំលែកពីបទពិសោធក្នុងការបង្រៀនសិស្ស ក៏ដូចជាដឹកនាំសិស្សឱ្យចេញសម្តែងផងដែរ។ ចង់ដឹងថា ទំនួលខុសត្រូវក្នុងនាមជាគ្រូបង្ហាត់ល្ខោនខោលត្រូវមានទំនួលខុសត្រូវ និងយុទ្ធសាស្ត្រយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង