×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ស្រុកបន្ទាយស្រី នឹងរៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ជនបទ និង​បុណ្យខ្លែង​នៅ​ជិត​ដំណាច់ឆ្នាំ សម្រាប់​ទេសចរ​ដកស្រង់​បទពិសោធ​ថ្មីៗ

សៀមរាប៖ នៅក្នុងអំឡុងពេលដំណាច់ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលខិតជិតចូលមកដល់ អាជ្ញាធរស្រុកបន្ទាយស្រី នឹងរៀបចំកម្មវិធីចំនួនពីរ ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងដកស្រង់បទពិសោធថ្មីក្នុងការភ្លក់រសជាតិម្ហូបអាហារបែបជនបទ របស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រះដាក់។

បើយោងតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះថា លោកបានជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់ និងប្រតិបត្តិករទេសចរណ៍នានា នៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី “ពិព័រណ៍ម្ហូបអាហារជនបទ” ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសាកលនាពេលខាងមុខនេះ។

ក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុកពីវិស័យទេសចរណ៍ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថាមានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។

កម្មវិធីពិព័រណ៍ម្ហូបអាហារជនបទនេះ នឹងត្រូវបានធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ ៣០-៣១ធ្នូ និង១មករា ដោយមានស្តង់ម្ហូបអាហារជាច្រើន កន្លែងអង្គុយហូប ឆាកតន្ត្រីរាំវង់ស្គរដៃ និងកន្លែងចតយាយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើងដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។

លោកអភិបាលស្រុកបន្តថា រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងសហការរៀបចំជាមួយបងប្អូនសហគមន៍នៅក្នុងភូមិសសីរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង នៅក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាសឱ្យមានការកម្សាន្តសប្បាយតាមរយៈការបង្ហើរខ្លែងតូចៗជាលក្ខណៈគ្រួសារនៅលើទីតាំងធំល្វឹងល្វើយដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំគូលែន។

សូមជម្រាបថា ភូមិព្រះដាក់ ទើបតែទទួលបានជ័យលាភីមេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ២០២១ និងផ្សព្វផ្សាយគម្រោងប្រលងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង