×

ទីប្រឹក្សាលោក Biden ថា មេរោគ​បំប្លែង​ថ្មី អូមីក្រុង មិន​ធ្ងន់ធ្ងរ​ជាង ដែលតា ទេ

អាមេរិក៖ អ្នកវិទ្យាសាស្ត្រកំពូលរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយកាលពីថ្ងៃអង្គារ ទី៧ ខែធ្នូ ថា ការចង្អុលបង្ហាញដំបូងបានឱ្យដឹងថា មេរោគកូវីដ១៩ អូមីក្រុង មិនអាក្រក់ជាងប្រភេទមុនទេ ហើយប្រហែលជាស្រាលជាង ខណៈការព្រមានថា វានឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីវិនិច្ឆ័យពីភាពធ្ងន់ធ្ងររបស់វា។

ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្ដរបស់លោកប្រធានាធិបតី Joe Biden បានពន្យល់ថា វ៉ារ្យ៉ង់ថ្មីនេះគឺ អាចឆ្លងបានយ៉ាងរហ័ស ទំនងជាខ្លាំងជាង ដែលតា ។ ការប្រមូលផ្តុំទិន្នន័យជុំវិញពិភពលោក ក៏បង្ហាញថា ការឆ្លងឡើងវិញគឺខ្ពស់ជាង ដែលតា ។

លោក Fauci នាយកនៃវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លង (NIAID) បាននិយាយថា លទ្ធផលពីការពិសោធ ដែលបានសាកល្បងប្រសិទ្ធភាពនៃអង្គបដិប្រាណពីវ៉ាក់សាំងបច្ចុប្បន្នប្រឆាំងនឹងមេរោគ អូមីក្រុង នឹងត្រូវបង្ហាញនៅក្នុងរយៈពេលពីរបីថ្ងៃទៅមួយសប្តាហ៍ខាងមុខ។

លោក Fauci បន្តថា អូមីក្រុង មិនធ្ងន់ធ្ងរជាង ដែលតា ឡើយ។ “មានការផ្ដល់យោបល់មួយចំនួនដែលថា វាប្រហែលជាមិនសូវធ្ងន់ធ្ងរទេ ពីព្រោះនៅពេលដែលអ្នកក្រឡេកមើលក្រុមមួយចំនួន ដែលត្រូវបានតាមដាននៅអាហ្វ្រិកខាងត្បូង សមាមាត្ររវាងចំនួននៃការឆ្លង និងចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហាក់ដូចជាតិចជាងជាមួយ ដែលតា៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង