×

ការបំពុល​បរិយាកាស ស្ថិតក្នុង​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព​នៅ​ក្រុងបាងកក

បាងកក៖ មជ្ឈមណ្ឌលតាមដានការបំពុលបរិស្ថានរបស់រដ្ឋបាលក្រុងបាងកក បានរាយការណ៍ពីការកើនឡើងនៃកំហាប់នៃភាគល្អិត PM2.5 នៅភាគខាងលិច និងភាគខាងកើតទីក្រុងបាងកក។

មជ្ឈមណ្ឌលនេះ កាលពីថ្ងៃអង្គារ ទី៧ ខែធ្នូ បានរកឃើញថាភាគល្អិត PM2.5 ស្ថិតក្នុងកម្រិតដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ មជ្ឈមណ្ឌលបានរកឃើញខ្យល់ ៥៨មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៃខ្យល់នៅក្នុងសង្កាត់ Nong Khaem និង ៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅស្រុក Khlong Sam Wa ខណៈកម្រិត PM2.5 ជាមធ្យមនៅទូទាំងទីក្រុងបាងកក គឺ ៣៧,៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ កម្រិតសុវត្ថិភាព គឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានបង្ហោះនៅលើ Facebook ថា ការបំពុលកើនឡើងដល់កម្រិតកំពូលក្នុងខែកត្តិក ចាប់ពីខែធ្នូដល់ខែកុម្ភៈ។ លោកនិយាយថាប្រភពនៃភាគល្អិត ចេញពីផ្សែងយានយន្ត ការដ្ឋានសំណង់ និងការដុតសំរាម ឬជីវម៉ាស់នៅខាងក្រៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង