×

សាមញ្ញៗ តែ​ស្រីស្អាត​ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera ដឹកដៃ​ស្វាមី​ចាយសម្រស់​ពេញ​ព្រលានយន្តហោះ

ហ្វីលីពីន៖ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាល២០២១ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអ៊ីស្រាអែល តារាសម្តែងល្បីឈ្មោះដែលត្រូវបានស្គាល់ថាជាប្រុសស្អាត និងស្រីស្អាតប្រចាំប្រទេសហ្វីលីពីន Dingdong និង Marian Rivera នឹងមានវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលក្នុងឆ្នាំនេះ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ម្សិលមិញនេះ Dingdong និង Marian បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយបានចាយសម្រស់ពេញព្រលានយន្តហោះ បើទោះជាស្លៀកពាក់សាមញ្ញ និងពាក់ម៉ាសជិតមុខក៏ដោយ។

គ្រប់គ្នាកំពុងទន្ទឹងរង់ចាំការផ្តល់ពិន្ទុយ៉ាងសុក្រិត្យពីគណៈកម្មការទាំងអស់ក្នុងការប្រកួតបវរកញ្ញាចក្រវាល២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនៅប្រទេសអ៊ីស្រាអែលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ដែរថា សម្រាប់បវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី ហៅរ៉ូហ្សា ក៏បានទៅដល់ទឹកដីអ៊ីស្រាលអែលតាំងពីសប្តាហ៍មុនម្ល៉េះ ដើម្បីត្រៀមខ្លួនបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិលើកនេះ៕

     

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង