×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

គ្រូ Man UTD នាំយកលោក Chris Armas មក​ធ្វើជា​គ្រូជំនួយ ដើម្បី​ជួយ​ក្នុង​ការដឹកនាំ​ក្រុមហ្វឹកហាត់

លោក Ralf Rangnick អ្នកចាត់ការក្រុម Manchester United បាននាំយកលោក Chris Armas មកធ្វើជាគ្រូជំនួយនៅទឹកដី Old Trafford ដើម្បីជួយក្នុងការដឹកនាំក្រុមហ្វឹកហាត់ និងរៀបទម្រង់លេង។

លោក Chris Armas ជនជាតិអាមេរិក វ័យ៤៩ឆ្នាំ ធ្លាប់លេងនៅលីគអាមេរិក MLS ឱ្យក្រុម LA Galaxy, Chicago Fire និង USMNT។
លោកធ្លាប់ដឹកនាំក្រុម New York Red Bulls ចន្លោះឆ្នាំ២០០៨-២០២០ ដែលជាកន្លែងលោកស្គាល់លោក Rangnick ខណៈដែលពេលនោះ Rangnick បានឡើងតំណែងជាថ្នាក់ដឹកនាំក្រុមហ៊ុន Red Bull រួមបញ្ចូលទាំងក្លិប New York។

ការងារចុងក្រោយរបស់លោក Armas គឺដឹកនាំក្រុម Toronto FC តែបានចាកចេញពីតំណែង នៅដើមឆ្នាំ២០២១នេះ។
បើតាមសារពត៌មាន Goal បានឱ្យដឹងថា Armas បានក្លាយជាបេក្ខជនដំបូងគេ ដែលលោក Rangnick នាំចូលមកជួយដឹកនាំ Man UTD។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង