×

មិននឹកស្មានថា ដើម្បី​រក្សា​រូបរាង​ឱ្យនៅតែ​សង្ហា Andy Lau លែងស្គាល់ជាតិ​បាយ​អស់រយៈពេល​១០ឆ្នាំហើយ

ហុងកុង៖ បានជួបជុំគ្នាក្នុងកម្មវិធី Hi Director សិល្បករប្រុសស្រីជាច្រើននាក់ ក៏មានឱកាសបានសន្ទនាគ្នាកម្សាន្ត ដោយក្នុងនោះតារាសម្តែង Fan Chengcheng Fan Bingbing និងអ្នកដឹកនាំរឿង Wong Jing បានពិភាក្សាគ្នាពីសារសំខាន់នៃការរក្សារូបរាងឱ្យនៅស្រស់ស្អាត ពេលនោះតារាប្រុស Chengcheng បានបញ្ចេញមតិរបស់ខ្លួនថា ការពិតលោកចូលចិត្តញ៉ាំបំផុត ប្រសិនលោកមិនមែនជាសិល្បករទេ លោកប្រាកដជាធាត់មិនខាន។

គ្រាន់តែឮពាក្យនោះភ្លាម អ្នកដឹកនាំរឿង Wong Jing បាននិយាយភ្លាមថា “Andy Lau មិនញ៉ាំបាយអស់រយៈពេល១០ឆ្នាំមកហើយ ជីវិតមួយនេះមិនមែនសម្រាប់មនុស្សឡើយ”។ គួរបញ្ជាក់ថា ដើម្បីឱ្យប្រាកដថា នៅលើផ្ទាំងរូបភាពដែលទស្សនិកជនទស្សនា Andy នៅតែរក្សារូបរាងស្រស់សង្ហា លោកមិនត្រឹមតែតបអាហារដែលអាចធ្វើឱ្យឡើងគីឡូ ដោយញ៉ាំតែម្ហូបបួសប៉ុណ្ណោះទេ សូម្បីតែបាយសក៏លោកមិនប៉ះដែរ។

ដើម្បីទទួលបានរូបរាងល្អឥតខ្ចោះនេះ Andy ខំប្រឹងប្រែងជាខ្លាំង ដែលនេះជាចំនុចពិសេសមួយធ្វើឱ្យតារាប្រុសរូបនេះនៅតែរក្សាប្រជាប្រិយភាពបានដដែលគិតមកទល់ពេលនេះមានរយៈពេល៤០ឆ្នាំមកហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង