×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មហាសេដ្ឋី​សំណង់ថៃ ជាប់ពន្ធនាគារ​ពី​បទបរបាញ់​សត្វអភិរក្ស

តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសមហាសេដ្ឋីខាងសំណង់ លោក Premchai Karnasuta ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ ដោយមិនលើកលែង លើការចោទប្រកាន់ពាក់ព័ន្ធនឹងការបរបាញ់សត្វអភិរក្ស។

ព្រះរាជអាជ្ញា Phanomrit Homnitsakul បាននិយាយថា លោក Premchai ប្រធានក្រុមហ៊ុនសំណង់ថៃ Italian-Thai Development ត្រូវបានគេរកឃើញថា មានពិរុទ្ធភាពកាលពីថ្ងៃពុធ ពីបទកាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត បើកការបរបាញ់ និងកាន់កាប់គ្រោងឆ្អឹងសត្វអភិរក្ស។ បក្ខពួករបស់លោក Premchai ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក ៣៣ និង ៣៧ ខែផងដែរ។

ក្នុងឆ្នាំ២០១៩ តុលាការខេត្តបានរកឃើញថា លោក Premchai មានពិរុទ្ធពីបទបរបាញ់សត្វអភិរក្ស និងកាត់ទោសគាត់ឱ្យជាប់គុក ១៦ ខែ។

ដើមឡើយតុលាការជាន់ទាបបានបញ្ជាឱ្យ Premchai និងអ្នកប្រមាញ់ម្នាក់ឈ្មោះ Thani Thummas ឱ្យបង់ប្រាក់ពិន័យចំនួន ២លានបាត (៦៣.២០០ដុល្លារ) ។ លោក Premchai ធ្លាប់បដិសេធការចោទប្រកាន់នេះ ប៉ុន្តែ ក្រោយមកបាននិយាយថា លោកសោកស្ដាយចំពោះបទល្មើសនេះ។

ក្នុងឆ្នាំ២០១៨ មន្ត្រីសត្វព្រៃបានរកឃើញ លោក Premchai និង បក្ខពួក៣នាក់ទៀត នៅក្នុងដែនជម្រកសត្វព្រៃ Thungyai Naresuan ជាមួយនឹងគ្រោងឆ្អឹងសត្វពាហនៈ រួមទាំងខ្លារខិនឥណ្ឌូចិនខ្មៅមួយក្បាល សត្វស្លាប និងសត្វក្តាន់មួយក្បាល នៅជិតកន្លែងបោះជំរំរបស់ពួកគេ ក្នុងខេត្ត Kanchanaburi ។

ទស្សនាវដ្ដី Forbes រកឃើញថា លោក Premchai ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ៥០នាក់ របស់ប្រទេសថៃ។ ក្រុមហ៊ុនរបស់គាត់ ក៏ជាក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់ប្រទេសថៃ និងមានមូលដ្ឋាននៅក្នុងរដ្ឋធានីបាងកក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង