ភ្នំពេញ៖ សកម្មភាពដ៏សកម្មរបស់អ្នកនាង ពេជ្រ សោភា ដែលបានស្វះស្វែងរកសំឡេងឆ្នោតជូនដល់បវរកញ្ញាកម្ពុជាយើងបែរត្រូវបុគ្គលម្នាក់ឆាតទៅរិះគន់ និងដៀលត្មះបវរកញ្ញាថា ជាស្រីមិនល្អដោយប្រើពាក្យអសុរសផងដែរ។ យ៉ាងណាសារ សំឡេងដែលមានរយៈពេលជិត៥នាទី បុគ្គលរូបនោះបានរិះគន់ថា សកម្មភាពដែលអ្នកនាងពេជ្រ សោភា ខំប្រឹងផ្សព្វផ្សាយរកសំឡេងឆ្នោតដោយត្រូវចំណាយជាថវិកាដើម្បីគិតជាពិន្ទុ ត្រូវបានបុគ្គលរូបនោះរិះគន់ថាខ្ជះខ្ជាយមិនគួរឱ្យកើតឡើងឡើយ។
បុគ្គលនោះ បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា មានអង្គរវត្តដែលសមល្មមនឹងឱ្យបណ្តាប្រទេសដទៃស្គាល់ហើយ មិនចាំបាច់ត្រូវយកសម្លៀកបំពាក់ច្នៃជាឈុតតំណាងជាតិនោះទៅបង្ហាញលើវេទិកា រឹតតែមិនចាំបាច់ត្រូវផ្ទេរប្រាក់បោះឆ្នោតនាំចំណាយថវិកាឥតប្រយោជន៍។ ប្រាក់ទាំងនោះប្រសិនយកទៅចំណាយលើការជួយកុមារកម្ពុជាទើបជាការប្រសើរ។ ចង់ដឹងកាន់តែច្បាស់ តោះទៅស្តាប់ខ្លឹមសារក្នុងសារសំឡេងនោះទាំងអស់គ្នា៕
(ទស្សនាវីដេអូ)