×

Roberto Mancini បដិសេធ​ការទទួល​ការងារ​ដឹកនាំ Man Utd បន្ទាប់​ពី​លោក Rangnick

លោក Roberto Mancini ច្រានចោលការទទួលយកការងារជាអ្នកចាត់ការរបស់ក្លិប Man United នៅរដូវក្តៅក្រោយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អតីតគ្រូបង្វឹករបស់ Man City បានព្រមព្រៀងពាក្យសម្ដីជាមួយក្លិប ដើម្បីចាកចេញពីមុខតំណែងរបស់គាត់នៅក្រុមជម្រើសជាតិអ៊ីតាលី ដើម្បីចូលកាន់តំណែងនៅ Old Trafford ។

Roberto Mancini បានច្រានចោលចំពោះការលើកឡើងបែបនេះ ហើយថា ការទៅដឹកនាំក្លិបនៅ Premier League មិនមែនជាការពិតឡើយ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដែលមានបទពិសោធដឹកនាំ Manchester City ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ Premier League ជាមួយមុខតំណែងថ្មីនៅ Man UTD នៅពេលកុងត្រាបណ្តោះអាសន្នរបស់លោក Ralf Rangnick នឹងត្រូវបញ្ចប់នៅរដូវក្តៅក្រោយ។

លោក Mancini វ័យ ៥៧ឆ្នាំបានទទូចថា លោកកំពុងផ្តោតទៅលើការប្រកួត World Cup ឆ្នាំក្រោយនៅប្រទេសកាតា។ ម្ចាស់ជើងឯកអឺរ៉ុប ក្រុមជម្រើសជាតិ អ៊ីតាលី ត្រូវលេងក្នុងការប្រកួត Play-off នៅខែមីនា ជាមួយក្រុមម៉ាសេដូនីខាងជើង ហើយបើឈ្នះ ពួកគេអាចជួបជាមួយក្រុមព័រទុយហ្គាល់ ឬតួកគី នៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែក លោក Rangnick បានចូលកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ United បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer កាលពីខែមុន។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នេះ នឹងបន្តនៅក្លិបបិសាចក្រហមរយៈពេល ២ ឆ្នាំក្នុងនាមជាទីប្រឹក្សា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង