Review៖ ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” បានធ្វើឱ្យកញ្ញា បាន មុន្នីលក្ខណ៍ និយាយពាក្យក្នុងចិត្តយ៉ាងកំសត់ថា កាលកំណើតនាងគ្រួសារបានជួបទុក្ខលំបាកច្រើនរហូតដល់ថ្នាក់ឪពុកក៏ត្រូវចោរប្លន់រថយន្ត និងរបស់មានតម្លៃអស់គ្មានសល់។ ដល់ធំឡើង កញ្ញាក៏នាំបញ្ហាតូចធំជាច្រើនដល់ឪពុកម្តាយមិនចេះចប់ទៀតផង។
កញ្ញា បាន មុន្នីល័ក្ខ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារកន្លងមកនាង បានសាងបញ្ហាដល់ឪពុកម្តាយជាច្រើន ទើបនាង ខំប្រឹងតស៊ូបំពេញបំណងគ្រប់យ៉ាងឱ្យតែនាងអាចធ្វើបានដើម្បីតបស្នងនូវអ្វីដែលបានកើតឡើងកន្លងមក ព្រោះរឿងដែលកន្លងហួសមិនអាចបកក្រោយវិញបានឡើយ។
ទន្ទឹមនឹងដាក់កំហុសលើខ្លួនថាជាអ្នកនាំបញ្ហាធ្វើឱ្យគ្រួសារធ្លាក់ខ្លួន និងធ្លាប់ធ្វើឱ្យឪពុកម្តាយស្រក់ទឹកភ្នែកទៀតច្រើនលើកច្រើនសារនោះ មុន្នីល័ក្ខ ក៏ជាកូនស្រីម្នាក់ធ្វើឱ្យឪពុកម្តាយញញឹមច្រើនផងដែរជាមួយនឹងភាពក្រមិចក្រមើមរបស់នាង។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាការសម្ភាសន៍ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ទាំងអស់គ្នា៕
(ទស្សនាវីដេអូ)