×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

នូវែលហ្សេឡង់ នឹង​ចេញច្បាប់​ហាមឃាត់​ក្មេងជំនាន់​ក្រោយ​ជក់បារី

វែលលីងតុន៖ ប្រទេសនូវែលហ្សេឡង់ នឹងហាមឃាត់ការលក់បារីចំពោះមនុស្សជំនាន់ក្រោយ ខណៈប្រទេសនេះ មានគោលបំណងក្លាយជាប្រទេសដែលគ្មានផ្សែងបារីនៅឆ្នាំ២០២៥។ នេះបើតាមរដ្ឋាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១។

អនុរដ្ឋមន្ត្រីសុខាភិបាល លោកស្រី Ayesha Verrall បានប្រកាសថា មនុស្សដែលមានអាយុ ១៤ ឆ្នាំ និង ១៤ឆ្នាំចុះ មិនអាចទិញថ្នាំជក់បាននោះទេ នៅពេលច្បាប់ចូលជាធរមាន។

លោកស្រីបានមានប្រសាសន៍ថា៖ “យើងចង់ធ្វើឱ្យប្រាកដថា យុវជននឹងមិនចាប់ផ្តើមជក់បារីឡើយ ដូច្នេះយើងនឹងធ្វើឱ្យវាក្លាយជាបទល្មើសមួយក្នុងការលក់ ឬផ្គត់ផ្គង់ផលិតផលថ្នាំជក់ដល់ក្រុមយុវជនជំនាន់ថ្មី”។

នៅក្រោមច្បាប់ថ្មីនេះ ប្រជាពលរដ្ឋ នឹងអាចទិញផលិតផលថ្នាំជក់ដែលមានជាតិនីកូទីនទាបបំផុត ហើយហាងលក់ផលិតផលថ្នាំជក់ នឹងមានតិចជាងមុន។

លោកស្រីបន្តថា ការជក់បារីគឺជាបុព្វហេតុឈានមុខគេនៃការស្លាប់ នៅក្នុងប្រទេសនូវែលហ្សេឡង់ ហើយបណ្តាលឱ្យមានជំងឺមហារីក ម្នាក់ក្នុងចំណោមមនុស្ស៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង