×

ការសិក្សា​របស់​ជប៉ុន រកឃើញ​មេរោគ​បំប្លែងថ្មី អូមីក្រុង ឆ្លងលឿន​ជាង​ដែលតា​ជាង ៤ ដង

ជប៉ុន៖ មេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង អាចឆ្លងលឿនជាង ៤,២ ដងបើធៀបនឹងមេរោគ ដែលតា ។នេះបើយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រជប៉ុន ដែលផ្តល់ដំបូន្មានដល់ក្រសួងសុខាភិបាលរបស់ប្រទេសនេះ។

លោក Hiroshi Nishiura សាស្ត្រាចារ្យផ្នែកសុខភាព និងវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យ Kyoto បានវិភាគទិន្នន័យហ្សែនដែលមានរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅក្នុងប្រជាជនអាហ្វ្រិកខាងត្បូង ក្នុងខេត្ត Gauteng ។

លោក Nishiura បាននិយាយនៅក្នុងការរកឃើញរបស់គាត់ ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាយោបល់របស់ក្រសួងសុខាភិបាលជប៉ុន កាលពីថ្ងៃពុធ ទី៨ ខែធ្នូ ថា៖ “មេរោគអូមីក្រុង ឆ្លងកាន់តែលឿន និងគេចផុតពីភាពស៊ាំដែលបង្កើតឡើងដោយធម្មជាតិ និងតាមរយៈវ៉ាក់សាំង។”

ការសិក្សារបស់លោក Nishiura មិនត្រូវបានគេពិនិត្យ និងបោះពុម្ពផ្សាយជាផ្លូវការនៅឡើយទេ។ ការវិភាគថ្មីនេះ ត្រូវបានធ្វើឡើងដោយប្រើវិធីសាស្រ្តដូចគ្នាដែលគាត់បានប្រើនៅក្នុងការសិក្សាកាលពីខែកក្កដា ដែលបោះពុម្ពដោយទស្សនាវដ្តីវេជ្ជសាស្ដ្រ Eurosurveillance ស្តីពីមេរោគដែលតា នៅមុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង