×

Barcelona ខកខាន​ឡើងវគ្គ១៦ក្រុម​ចុងក្រោយ UEFA Champions League ជាលើកដំបូង​ក្នុងរយៈពេល​១៧ឆ្នាំ ក្រោយចាញ់ Bayern Munich

Barcelona បានធ្លាក់ចេញពីវគ្គចែកពូលក្របខណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំ ក្រោយប្រកួតចាញ់ Bayern Munich ក្នុងលទ្ធផល ៣-០ នៅជំនួបចុងក្រោយពូល E ។

ការប្រកួតនាទីលាន Allianz Arena នេះ ក្រុមរបស់លោក Xavi បានរបូតដល់ទៅ២គ្រាប់ទៅឱ្យក្រុមម្ចាស់ផ្ទះ Bayern Munich នៅក្នុងវគ្គទី១ ដែលជាការតែតបញ្ចូលទីរបស់ Thomas Muller ក្នុងនាទី៣៤ និងជាការស៊ុតបញ្ចូលទីរបស់ Leroy Sane។
នៅក្នុងវគ្គទី២នាទី៦១ Jamal Musiala ក៏បានស៊ុតបន្ថែម១គ្រាប់ទៀត នាំយកជ័យជម្នះទាំងស្រុងមកអោយក្រុមរបស់លោក Julian Nagelsmann។

បរាជ័យនេះគឺ Barcelona របូតឱកាសទៅវគ្គខ្វែងជាលើកដំបូងចាប់តាំងពីរដូវកាល ២០០០-០១ ខណៈរដូវកាល ២០០៣-០៤ ពួកគេមិនបានកៅអីអឺរ៉ុបតែម្តង ដោយសារបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាង La Liga។

ការធ្លាក់ចេញពី Champions League ជារឿងខកចិត្តសម្រាប់ក្រុមរហស្សនាមអ្នកមានបុណ្យ បន្ទាប់ពីពួកគេមានបញ្ហាហិរញ្ញវត្ថុ រហូតបង្ខំចិត្តអនុញ្ញាតឱ្យវីរបុរសខ្លួន Lionel Messi ទៅចូលរួមជាមួយ Paris St-Germain ដោយគ្មានតម្លៃផ្ទេរ។

ឆ្លងកាត់ការប្រកួតទាំង៦លើក Barcelona បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ពូល E មាន៧ពិន្ទុ តាមពីក្រោយក្រុមលេខ២ Benfica ដែលឈ្នះ Dynamo Kyiv ២-០ ចំនួន១ពិន្ទុ។ ក្រុម Bayern Munich ស្ថិតនៅកំពូលតារាងជាមួយជ័យជម្នះទាំង៦លើកមាន១៨ពិន្ទុពេញ។

ដូច្នេះ Bayern Munich និង Benfica ចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមក្របខណ្ឌអឺរ៉ុបរដូវកាល ២០២១-២២ ខណៈ Barcelona សល់កៅអីលេងនៅ Europa League។ Dynamo Kyiv ដែលនៅបាតតារាងរកបាន១ពិន្ទុត្រូវហាលអាវត្រឹមនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង