×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ខិតខំ​អស់កម្លាំង​កាយចិត្ត Owen Cheung រំពឹងថា​នឹង​អាច​ទទួលបាន​ពានរង្វាន់​សម្រាប់រឿងថ្មី​ដែល​លោកសម្តែង​តួ​ជា​អ្នកប្រដាល់

ហុងកុង៖ សម្រាប់ភាពយន្តថ្មី “The Ringmaster” ដែល Owen Cheung នឹងសម្តែងជាតួអង្គអ្នកប្រដាល់ លោកបានចំណាយពេលជិត១ឆ្នាំក្នុងការហាត់យកសាច់ដុំ៦កង់ ដែលរូបរាងរបស់តារាសម្តែងវ័យ ៣៤ឆ្នាំរូបនេះ មានការប្រែប្រួលទាំងស្រុងរហូតធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់។

Owen Cheung បានកំណត់ការហាត់ប្រាណ និងរបរអាហារយ៉ាងតឹងរ៉ឹងបំផុតក្នុងគោលបំណងសម្រាប់ថតភាពយន្តថ្មីរបស់លោក ហើយលោក ក៏សង្ឃឹមថាអ្នកគាំទ្រនឹងបានប្លែកអារម្មណ៍ជាមួយនឹងតួអង្គថ្មីបែបម៉ឺងម៉ាត់ រឹងមាំ ដែលវាមានភាពផ្ទុយស្រលះនឹងតួអង្គដែលលោកធ្លាប់សម្តែងកន្លងមកបែបក្រមិចក្រមើម។

ទន្ទឹមនឹងការដាក់ចិត្តដាក់កាយអស់ជាច្រើននេះ Owen Cheung សង្ឃឹមថា ភាពយន្តថ្មីរបស់លោកនឹងអាចឈ្នះពានរង្វាន់ TV King។ Owen Cheung បានបន្ថែមថា លោក បានខំប្រឹងជាខ្លាំងជាមួយភាពយន្តមួយនេះ ដែលវាមិនមែនជារឿងងាយឡើយក្នុងការថតភាពយន្តវាយបុកបែបនេះ ប្រសិនលោកមានឱកាសអាចឈ្នះបានពានរង្វាន់ពិតមែន លោកប្រាកដជាមិនអាចបំភ្លេចពេលដ៏សំខាន់ និងមានអត្ថន័យនោះបានឡើយក្នុងមួយជីវិត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង