
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១២នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ១១នាក់ និងនាំចូលពីបរទេស ១នាក់ ខណៈអ្នកជំងឺចំនួន ១៣នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៣នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៣១២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៦៦៨ នាក់ និងស្លាប់សរុបចំនួន ២.៩៧៤ នាក់៕

