×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ក្រសួង​សុខាភិបាល ថា វីរុសអូមីក្រុង មិនទាន់​ត្រូវបាន​រកឃើញ​នៅកម្ពុជាទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមានការបញ្ជាក់ណាមួយថា មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែបានណែនាំប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយត្រៀមខ្លួនដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ដោយមិនគិតពីការប្រែប្រួលនៃវីរុសកូវីដ១៩ឡើយ ដោយត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ហើយត្រូវចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានពេញលេញ។

ការប្រកាសបែបនេះ បានឱ្យដឹងនៅក្នុងសេចក្ដីជូនព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ស្ដីពីបច្ចុប្បន្នភាពនៃវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមជម្រាបថា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បាន ១០១,១០% នៃប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ហើយមនុស្សពេញវ័យ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ សរុបបានចំនួន ៩៦ ,៤៤% រីឯបុគ្គលដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩សរុបចំនួន ៩៥,២២% និងបុគ្គលិកសុខាភិបាលទូទាំងប្រទេស បានចាក់ ១០០% ហើយមនុស្សវ័យចាស់ អាយុ៦០ឆ្នាំឡើង ចាក់បាន ៩៩%។

យោងតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្ន វីរុសអូមីក្រុង ត្រូវបានរកឃើញនៅប្រទេសចំនួន ៥៧ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ហើយអូមីក្រុង អាចនឹងមកដល់ប្រទេសនានាដោយស្ងៀមស្ងាត់ក្នុងថ្ងៃណាមួយ ដោយវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះ៕

Turbo prop planes will be able to service the Mondulkiri domestic airport. Supplied

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង