កម្សាន្ត៖ ពេលត្រូវគ្រូពេទ្យ សក្តា ផ្លុំត្រចៀកតែបន្តិចដោយចោទ អប្សរ ថាជាជនក្បត់ជាតិ រៀម មិនពិចារណាស៊ើបរកការពិត និងមិនជឿជាក់លើមនុស្សស្រីដែលខ្លួនស្រលាញ់ទេ។ ដោយសារកំហឹងធ្វើឱ្យមោរបាំង ដាច់ខាតត្រូវកាត់ទោសប្រហារជីវិត អប្សរ ឱ្យខានតែបាន ដល់ចុងក្រោយបែរជាអង្គុយមានវិប្បដិសារីអស់ជិត២០ឆ្នាំដោយសារកំហឹងមួយពេលរបស់ខ្លួន។
រស់នៅជាមួយវិប្បដិសារីអស់ជាច្រើនឆ្នាំបែបនេះ ចុងក្រោយ រៀម បានដឹងការពិតហើយថា អប្សរ មិនទាន់ស្លាប់ឡើយ ដោយសារជំទាវ អមរ៉ា បានជួយជីវិតនាងកាលគ្រានោះ។ គ្រាន់តែដឹងការពិតភ្លាមធ្វើឱ្យ រៀម ស្រលះក្នុងចិត្ត និងខំតាមរក អប្សរ ដើម្បីសុំការអភ័យទោសរាល់កំហុសដែលធ្វើមិនបានគិតពិចារណាកន្លងមក ប៉ុន្តែមិនដឹងថា អប្សរ ព្រមបំភ្លេចចោល និងលើកលែងទោសឱ្យ រៀម ឬយ៉ាងណាឡើយ។
ចង់ដឹងថា រវាងរៀម និងអប្សរ អាចត្រលប់មកត្រូវរ៉ូវគ្នាវិញ ឬ យ៉ាងណាកុំភ្លេចរង់ចាំតាមដានទស្សនារឿង “នគរមាស” ផ្សាយជូនរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕
(ទស្សនាវីដេអូ)