×

រថយន្ត​ដឹក​ជនចំណាកស្រុក​ក្រឡាប់ ស្លា ប់ ៤៩នាក់ និង​របួស ៥៨នាក់ នៅ​ភាគខាងត្បូង​ម៉ិកស៊ិក

ម៉ិកស៊ិក៖ អាជ្ញាធរបានរាយការណ៍ថា ប្រភេទរថយន្តដឹកទំនិញមួយគ្រឿង ដែលបានដឹកមនុស្សដែលជាជនចំណាកស្រុកអាមេរិកកណ្តាល បានក្រឡាប់ និងបុកគល់ស្ពានថ្មើរជើង លើផ្លូវហាយវេមួយនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់ និងរបួសជិត ៥០នាក់ផ្សេងទៀត ។

ប៉ូលិសបាននិយាយថា អ្នករបួសប្រហែល ២១នាក់មានរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវហាយវេមួយឆ្ពោះទៅកាន់រដ្ឋធានី Chiapas ។

ជនរងគ្រោះទំនងជាជនចំណាកស្រុកមកពីអាមេរិកកណ្តាល ទោះបីជាសញ្ជាតិរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ប៉ូលិសបានបន្តថា អ្នកនៅរស់រានមានជីវិតមួយចំនួន បាននិយាយថាពួកគេមកពីប្រទេសជិតខាងនៃប្រទេសហ្គាតេម៉ាឡា។

ប៉ូលិសថា មូលហេតុនៃគ្រោះថ្នាក់នេះ អាចមកពីល្បឿន និងទម្ងន់របស់មនុស្ស ហើយនៅពេលដែលរថយន្តបានក្រឡាប់ វាបានទៅបុកគល់ស្ពានថ្មើរជើងដែកមួយផងដែរ។ មានផ្លូវកោងនៅជិតកន្លែងកើតហេតុ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់។

មនុស្សយ៉ាងហោចណាស់ ជនចំណាក់ស្រុក ១០៧នាក់ បានជិះនៅលើរថយន្ត។ វាមិនមែនជារឿងចម្លែកទេ សម្រាប់រថយន្តដឹកទំនិញក្នុងប្រទេសម៉ិកស៊ិក ដែលដឹកមនុស្សយ៉ាងច្រើន នៅក្នុងប្រតិបត្តិការរត់ពន្ធជនចំណាកស្រុកនៅភាគខាងត្បូងម៉ិកស៊ិក៕

  

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង