×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សណ្ឋាគារ និងផ្ទះសំណាក់ ជាង​២ម៉ឺន៨ពាន់បន្ទប់​នៅ​ខេត្ដសៀមរាប បាន​បើកដំណើរការ​ឡើងវិញ

សៀមរាប៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨.០០០បន្ទប់ បានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរ នឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះប្រមាណ ៦.០០០នាក់ ជារៀងរាល់សប្តាហ៍។

នៅក្នុងវិបត្តិកូវីដ១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០% ទៅ ៩០%។ ប៉ុន្តែបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។

បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ មានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេចរចូលមកខេត្តសៀមរាប៕

   

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង