×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ១៥នាក់, ជាសះស្បើយ ១២នាក់ និងស្លា ប់ចំនួន​៤នាក់ (៣នាក់​អត់បាន​ចាក់វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៥នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ១៤នាក់ និងនាំចូលពីបរទេស ១នាក់ ខណៈអ្នកជំងឺចំនួន ១២នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៣២៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៦៨០ នាក់ និងស្លាប់សរុបចំនួន ២.៩៧៨ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង