×

តារាសម្តែង​សិង្ហបុរី​ស្លៀកសិចស៊ីពេក​ដល់​ថ្នាក់មនុស្សជាច្រើន​រិះគន់​ផ្អើល​ដល់​សារព័ត៌មាន​នៅក្រិក

សិង្ហបុរី៖ តារាសម្តែងវ័យ ៤៧ឆ្នាំ Cynthia Koh បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្រោយគាត់បានស្លៀករ៉ូបសិចស៊ីបង្ហាញវត្តមាននៅក្នុង Asian Academy Creative Awards red carpet ដោយមានមនុស្សជាច្រើនបានចូលទៅ Comments រិះគន់ថា “វ័យធ្វើជាយាយគេបានហើយនៅស្លៀកពាក់សិចស៊ីដល់ថ្នាក់នេះទៀត”។

ក្រោយពីទទួលបាន Comments បែបនេះហើយ តារាសម្តែង Cynthia បានឆ្លើយតបទៅវិញថា៖ “ប្រសិនជាជីដូនរបស់អ្នកអាចស្លៀកសម្លៀកបំពាក់សិចស៊ីបែបនេះបានស្អាត សុំឱ្យគាត់ស្លៀកចុះ។ សម្រាប់វ័យ ៤៧ឆ្នាំ ការសម្រកទម្ងន់ ឬ រក្សាទម្ងន់ឱ្យនៅឋេរគឺត្រូវការការប្តេជ្ញាខ្ពស់។ ខ្ញុំលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ប្រសិនមានបើដងខ្លួនល្អហើយ កុំលាក់វាទុកព្រោះវានឹងមិនស្ថិតស្ថេរឡើយ ធ្វើវាឱ្យហើយទាន់មិនទាន់ហួសពេល។”

យោងតាម Comments អវិជ្ជមាន និងការឆ្លើយតបរបស់ Cynthia ទៅកាន់ពួកគេ បានធ្វើឱ្យប៉ុស្តិ៍ទូរទស្សន៍នៅប្រទេសក្រិកមួយយកទៅផ្សាយ ដោយអ្នកសារព័ត៌មានបានបន្ថែមថា តារាសម្តែង Cynthia មើលទៅពិតជាស្អាតណាស់ មិនគួរណាមានអ្នក Comments អវិជ្ជមានបែបនេះសោះ។ ទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរតារាសម្តែងជើងចាស់រូបនេះថា ស្រស់ស្អាតមិនធម្មតាបើទោះជាមានវ័យច្រើនហើយក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង