×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រាក់ មុន្នីឧត្តម ថា កម្ពុជា​មិនទាន់បាន​ប្រឹង​អស់ពី​សមត្ថភាពទេ ក្រោយ​បរាជ័យ​ទល់នឹង​ឥណ្ឌូណេស៊ី

យោងតាមគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣ បានចុះផ្សាយថា លោក ប្រាក់ មុន្នីឧត្តម បានទទួលស្គាល់ថា កម្ពុជាមានការងារត្រូវធ្វើបន្ថែមទៀត ដើម្បីអាចប្រជែងជាមួយក្រុមធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមកម្ពុជា បានរងបរាជ័យដោយក្រុមឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ ក្នុងពានរង្វាន់ AFF Suzuki Cup ពូល B ។

កម្ពុជា បានចាប់ផ្តើមការប្រកួតដោយការលេងយឺត ខណៈឥណ្ឌូណេស៊ី បានវាយបកយ៉ាងខ្លាំង ហើយនាំមុខក្នុងលទ្ធផល ៣-០ បន្ទាប់ពីការប្រកួតអស់រយៈពេល ៣៣នាទី។ ៤នាទីក្រោយមក កម្ពុជារកបានមួយគ្រាប់វិញដោយសារតែការតែតបាល់របស់ យ៉ើ សាហ្វី។

ចូលដល់វគ្គទីពីរ ឥណ្ឌូណេស៊ី បានបន្ថែមការនាំមុខរបស់ខ្លួនក្នុងលទ្ធផល ៤-១ មុនពេលដែលកីឡាករបម្រុង ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីររបស់កម្ពុជា។

ឧត្តម ថា៖“យើងបានចូលទៅក្នុងការប្រកួត ជាមួយនឹងគោលបំណងរបស់យើង និងរបៀបដែលយើងនឹងលេង។ នៅតង់ទីពីរ យើងចង់ពង្រឹងការគ្រប់គ្រងរបស់យើង និងគ្រប់គ្រងបាល់បន្ថែមទៀត ហើយយើងធ្វើបានល្អ”។

“យើងនឹងត្រូវព្យាយាមបន្ថែមទៀត និងប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់យើង ព្រោះអ្វីដែលយើងកំពុងធ្វើនៅពេលនេះ មិនគ្រប់គ្រាន់ទេ។ ជាការពិតណាស់ មានការងារជាច្រើនទៀតដែលត្រូវធ្វើ។”

“យើងទំនងជាមិនអាចឈានដល់វគ្គបន្ទាប់ [វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ] ទេ ប៉ុន្តែយើងនឹងធ្វើឱ្យអស់ពីសមត្ថភាព ហើយធ្វើតាមការណែនាំរបស់អ្នកចាត់ការរបស់យើង៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង