ភ្នំពេញ៖ គេងគយគន់សម្រស់ប្រពន្ធយ៉ាងណាក៏មិននឿយណាយដែរ លោកគ្រូគាសម្លឹងមើល មីងណៃ សឹងតែមិនដកភ្នែកដោយសារសម្រស់ មីងណៃ នៅតែស្រស់ស្អាតដូចផ្ការីកបើទោះជាទើបតែជាពីជំងឺក៏ដោយ។
ទោះជាយ៉ាងណា ដោយគិតថាលោកគ្រូគាបានជួយរៀបចំផ្ទះសម្បែងជំនួសប្រពន្ធបានល្អបែបនេះ មីងណៃ បានប្រាប់ថានឹងមានកាដូពិសេសជូន និយាយរួចក៏ដើរចូលបន្ទប់ទឹកបាត់ មិនដឹងថាកាដូនោះជាអ្វីឡើយបានធ្វើឱ្យលោកគ្រូគាសប្បាយអរដល់ថ្នាក់នេះ។
ចង់ដឹងថា កាដូពិសេសដែល មីងណៃ ចង់លើកទឹកចិត្តប្តីនោះជាអ្វី កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាភាពយន្តខ្មែរ “ផ្ទះបាយស្នេហ៍” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់នៅ CTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”