×

អ្នកណា​លក់ដី​សាហាវ​ដូច​លោកបងពាក់មី​ទៀត តម្លៃជាង១លានដុល្លារ​ចុះសល់​៨ពាន់ដុល្លារ

កម្សាន្ត៖ សំណើចក្នុងកម្មវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN បានលើកយកកំប្លែងមួយក្រោមចំណងជើងថា “បិទផ្លូវ” មកសម្តែងជូនទស្សនិកជនទស្សនាដោយលោកបងពាក់មី ប្រកាសលក់ដីពីតម្លៃ ១.៥០០.០០០ដុល្លារ ចុះសល់ត្រឹមតែ ៨ពាន់ដុល្លារប៉ុណ្ណោះ។

ដីដែលត្រូវដាក់លក់ស្ថិតនៅខាងក្រោយរបស់នាយពាក់មីជាប់របងគ្នា ដូចនេះនាយពាក់មីប្រាប់អ្នកទិញថា ផ្លូវដើរ គឺអាចដើរកាត់ក្នុងផ្ទះរបស់លោក ដើម្បីទៅដល់ផ្ទះក្រោយដោយមិនចាំបាច់មានផ្លូវផ្សេងទៀតឡើយ។

ការនិយាយស្រុះស្រួលគ្នា បានយល់ព្រមទាំងសងខាង និងរត់ឯកសារទិញលក់រួចស្រេច ប៉ុន្តែរយៈពេលមួយឆ្នាំក្រោយមក គ្រាន់តែមានភាពល្អក់កកឈ្លោះទាស់ទែងគ្នាតែបន្តិច បែរជាលោកបងពាក់មីបិទផ្លូវមិនឱ្យអ្នកទិញដីនៅផ្ទះខាងក្រោយចេញចូលបានឡើយរហូតបង្កជម្លោះប្តឹងផ្តល់គ្នាទៀតផង។

ចង់ដឹងថា ការទិញលក់ដោះដូរដីរបស់២គ្រួសារនេះមានភាពរញេរញ៉ៃដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

   

(មានវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង