×

Premier League Preview៖ ការប្រកួត​រវាង Arsenal ទល់​នឹង Southampton

Arsenal ស្វាគមន៍ Southampton ទៅកាន់កីឡដ្ឋាន Emirates ខណៈពួកគេ កំពុងងើបពីការបរាជ័យកាលពីពេលថ្មីៗនេះ ក្នុងក្របខណ្ឌ Premier League ។

ក្រុមរបស់លោក Mikel Arteta បានចាញ់៣ប្រកួត ក្នុងចំណោម ៤ប្រកួតចុងក្រោយរបស់ពួកគេ បន្ទាប់ពីការចាញ់ក្រុម Everton ក្នុងលទ្ធផល ២-១ ដែលបានធ្វើឱ្យក្រុមកាំភ្លើងធំ បានធ្លាក់មកចំណាត់ថ្នាក់ទី៧ ក្នុងតារាង។

ទន្ទឹមនឹងនេះ Southampton បានស្មើជាបន្តបន្ទាប់ ហើយថ្មីៗនេះ បានស្មើជាមួយ Brighton បន្ទាប់ពី Neal Maupay ជាអ្នករកគ្រាប់តាមស្មើនៅម៉ោងបន្ថែម។

សម្រាប់ក្រុម Arsenal កីឡាករ Gabriel Martinelli ទំនងជាមិនអាចលេងសម្រាប់ចុងសប្តាហ៍នេះទេ បន្ទាប់ពីគេត្រូវបានគេបង្ខំឱ្យចេញពីទីលាន នៅកីឡដ្ឋាន Goodison Park ជាមួយនឹងរបួសសរសៃពួរ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករ Emile Smith Rowe នឹងអាចចូលលេង បន្ទាប់ពីបានខកខានការធ្វើដំណើរទៅកាន់ Merseyside ទោះបីជា Sead Kolasinac និង Bernd Leno ទំនងជាមិនមានវត្តមានក៏ដោយ។

សម្រាប់ Southampton វិញ លោក Ralph Hasenhuttl ត្រូវបានបង្ខំឱ្យចាត់វិធានការបន្ទាន់ និងចុះហត្ថលេខាលើអតីតអ្នកចាំទី Chelsea និង Man City កីឡាករ Willy Caballero លើកិច្ចសន្យារយៈពេលមួយខែ បន្ទាប់ពីរបួសទាំង Alex McCarthy និង Fraser Forster ។

កីឡាករអាហ្សង់ទីន ទំនងជានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Southampton នៅកីឡដ្ឋាន Emirates ប៉ុន្តែ Mohammed Salisu និង Oriol Romeu នឹងអវត្តមានដោយសារជាប់ការព្យួរ។

ក្រុមកាំភ្លើងធំ បានឈ្នះតែពីរដងប៉ុណ្ណោះក្នុងចំណោមការជួបគ្នា ៥លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Southampton ដោយចាញ់ការប្រកួត FA Cup នៅ St. Mary’s កាលពីរដូវកាលមុន។

នេះជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Aaron Ramsdale (GK); Takehiro Tomiyasu (RB), Ben White (CB), Gabriel (CB), Kieran Tierney (LB); Granit Xhaka (CM), Albert Sambi-Lokonga (CM), Martin Odegaard (AM); Bukayo Saka (RW), Alexandre Lacazette (ST), Emile Smith Rowe (LW)

នេះជាជម្រើស១១នាក់ដំបូងរបស់ ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Willy Caballero (GK); Tino Livramento (RB), Lyanco (CB), Jack Stephens (CB), Kyle Walker-Peters (LB); Nathan Redmond (RM), James Ward-Prowse (CM), Ibrahima Diallo (CM), Nathan Tella (LM); Armando Broja (ST), Che Adams (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ១-០ Southampton ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Manchester City ប៉ះ Wolves ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩:៣០ នៅ MyTV
-Arsenal ប៉ះ Southampton ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV
-Norwich ប៉ះ Manchester United ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០០:៣០ នៅ CTN

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង