×
ព័ត៌មានថ្មី

សហការី​បានស្ទុះ​ទៅ​សម្រួល​បវរកញ្ញាកម្ពុជា​ ងិន ម៉ារ៉ាឌី យ៉ាងលឿន​ពេល​មាន​បញ្ហា​ឈុតតំណាងជាតិ​ខណៈ​កំពុង​ដើរ​បង្ហាញ​លើឆាក​នៅ​អុីស្រាអ៊ែល

អុីស្រាអ៊ែល៖ ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលនៅប្រទេសអុីស្រាអ៊ែល បវរកញ្ញាតំណាងកម្ពុជា ងិន ម៉ារ៉ាឌី បានជួបប្រទះបញ្ហាសម្លៀកបំពាក់បន្តិចបន្តួចពេលកំពុងដើរបង្ហាញឈុតតំណាងជាតិល្ខោនខោលនៅលើឆាកអន្តរជាតិកាលពីយប់មិញនេះ។

ប៉ុន្តែទាំងអ្នកចូលរួមទស្សនា ទាំងសហការីបានស្ទុះទៅជួយសម្រួលយ៉ាងឆាប់រហ័សដោយមិនមានភាពរអាក់រអួលអ្វីចោទជាបញ្ហាឡើយ។

អ្វីដែលសំខាន់ អ្នកចូលរួមទស្សនាជាច្រើនក្នុងកម្មវិធីបាននាំគ្នាស្រែកហ៊ោរលើកទឹកចិត្តរហូតការដើរបង្ហាញឈុតតំណាងជាតិពីបវរកញ្ញា ងិន ម៉ារ៉ាឌី ប្រកបដោយភាពរលូនទៀតផង។ ចង់ដឹងថា ងិន ម៉ារ៉ាឌី ធ្វើបានល្អប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

  

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង