×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ព្យុះកំបុតត្បូង សម្លា ប់​មនុស្ស​ជាង ១០០ នាក់នៅភាគកណ្ដាល និង​ខាងត្បូង​សហរដ្ឋអាមេរិក

អាមេរិក៖ មន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ថា មនុស្សយ៉ាងហោចណាស់ ១០០ នាក់ បានស្លាប់នៅក្នុងរដ្ឋ Kentucky បន្ទាប់ពីព្យុះកំបុតត្បូង បានបោកបក់លើចម្ងាយផ្លូវ ២០០ ម៉ាយ (៣២១គីឡូម៉ែត្រ) ឆ្លងកាត់ ភាគកណ្ដាល និងភាគខាងត្បូង សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែង ហាងទំនិញ និង អគារជាច្រើនខ្នង។

ខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំង បានបំផ្លាញរោងចក្រទៀន ហើយភ្លើង និងប៉ុស្តិ៍ប៉ូលីសនៅក្នុងទីក្រុងតូចមួយក្នុងរដ្ឋ Kentucky បានវាយលុកផ្ទះថែទាំនៅរដ្ឋ Missouri ហើយបានសម្លាប់កម្មករយ៉ាងហោចណាស់ ៦នាក់នៅឃ្លាំងក្រុមហ៊ុន Amazon ។ នៅរដ្ឋ Illinois ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា វាគឺជាការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ។ លោកបាននិយាយថា កម្មករប្រហែល ៤០ នាក់ត្រូវបានជួយសង្គ្រោះនៅរោងចក្រទៀនក្នុងទីក្រុង Mayfield ដែលមានមនុស្សប្រហែល ១១០ នាក់នៅខាងក្នុង មុនពេលវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ លោកអភិបាលបាននិយាយថា ការស្វែងរកនរណាម្នាក់នៅក្រោមគំនរថ្មមិនមែនជាការងាយស្រួលឡើយ។

ឆ្មាំជាតិចំនួន ១៨៩ នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ផ្តោតជាសំខាន់លើទីក្រុង Mayfield ដែលមានមនុស្សប្រហែល ១ម៉ឺននាក់ នៅភាគនិរតីនៃរដ្ឋ។

វីដេអូ និងរូបថតដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអគារនៅកណ្តាលទីក្រុង Mayfield ត្រូវបានបំផ្លាញ។ អគារប្រវត្តិសាស្ត្រ Graves County ត្រូវបានដួលរលំ ហើយវិហារ First United Methodist ដែលនៅជិតនោះបានដួលរលំដោយផ្នែក។

លោក Victor Gensini សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រភូមិសាស្ត្រ និងបរិយាកាសនៅសាកលវិទ្យាល័យ Northern Illinois បាននិយាយថា សីតុណ្ហភាព និងសំណើមខ្ពស់ខុសពីធម្មតាបានបង្កើតបាតុភូតអាកាសធាតុខ្លាំងបែបនេះនៅឆ្នាំនេះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង