វៀតណាម៖ ក្រុមមន្ត្រីវៀតណាមបាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយរបស់វៀតណាម បានសន្យាបញ្ឈប់ការលក់សាច់ឆ្មា និងសាច់ឆ្កែ ដែលជាទីក្រុងដំបូងគេនៅក្នុងប្រទេសមួយនេះ អនុវត្តបែបនេះ។
សត្វ ឆ្កែ និងឆ្មា ប្រមាណ ៥ លាន ក្បាល ត្រូវ បាន គេ បរិភោគ ជា រៀង រាល់ ឆ្នាំ ក្នុង ប្រទេស វៀតណាម ដែល ជា ចំនួន ខ្ពស់ បំផុត ទី ពីរ ក្នុង ពិភពលោក បន្ទាប់ ពី ប្រទេស ចិន ដោយ អ្នក ខ្លះ ជឿ ថា ការ បរិភោគ សាច់ ប្រភេទនេះ អាច ជួយ បណ្តេញ គ្រោះចង្រៃ។
អាជ្ញាធរនៅទីក្រុង Hoi An ដែលជាកំពង់ផែពាណិជ្ជកម្មប្រវត្តិសាស្ត្រ និងជាតំបន់បេតិកភណ្ឌពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការ Four Paws International ដោយសន្យាថានឹងបញ្ឈប់ការលក់ និងការប្រើប្រាស់សាច់ឆ្មា និងសាច់ឆ្កែ។
អភិបាលរងក្រុង Nguyen The Hung បាននិយាយថា៖ “យើងចង់ជួយលើកកម្ពស់សុខុមាលភាពសត្វ តាមរយៈការលុបបំបាត់ជំងឺឆ្កែឆ្កួត បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា និងធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍សំខាន់មួយ”។
លោកស្រី Julie Sanders មកពីអង្គការ Four Paws International បាននិយាយថា វាអាចធ្វើជាគំរូសម្រាប់តំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម៕