រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរត់តាក់ស៊ី ដើម្បីបង្កើនប្រាក់ចំណូលរបស់គាត់ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។
ក្នុងភាពយន្តឯកសារមួយ សារព័ត៌មាន RIA-Novosti បានដកស្រង់សម្តីមេដឹកនាំរុស្ស៊ីថា ៖ “ពេលខ្លះ ខ្ញុំត្រូវរកប្រាក់បន្ថែម។”
“ខ្ញុំចង់មានន័យថា រកប្រាក់បន្ថែមតាមឡាន ក្នុងនាមជាអ្នកបើកបរឯកជន។ វាជាការមិនសប្បាយចិត្តទេក្នុងការនិយាយដោយស្មោះត្រង់ ប៉ុន្តែជាអកុសល នោះជាការពិត”។
ការដួលរលំនៃសហភាពសូវៀត បាននាំមកជាមួយនូវអស្ថិរភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ខណៈប្រទេសរុស្ស៊ី បានវិវឌ្ឍពីប្រទេសកុម្មុយនិស្តទៅជា មូលធននិយម៕