ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥នាក់ ក្នុងនោះ ឆ្លងសហគមន៍ ១៤នាក់ អ្នកដំណើរពីបរទេស ១នាក់, អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។
សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៣៧០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៧២០ នាក់, ស្លាប់សរុបចំនួន ២.៩៨៩ នាក់៕