×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អតីតមិត្តស្រី Zhou Jie បក​អាក្រាត​ថា​លោកបង្ខំ​នាង​ឱ្យ​លេបថ្នាំ​ពន្យារកំណើត តែ​បែរ​តារាប្រុសរូបនេះ​ឆ្លើយ​តបវិញថា​លោកស្រលាញ់​ភេទ​ដូចគ្នា

តៃវ៉ាន់៖ តារាសម្តែងវ័យ ៥២ឆ្នាំ Zhou Jie ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង “ព្រះនាងយេយេ” ពេលនេះបានក្លាយជាប្រធានបទដែលគ្រប់គ្នាកំពុងវែកញែក ក្រោយស្ត្រីវ័យក្មេងម្នាក់ បានបកអាក្រាតលោកកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ថានាងជាអតីតមិត្តស្រីរបស់ Zhou Jie។ តារាប្រុសរូបនេះជាមនុស្សអាត្មានិយមគួរឱ្យស្អប់ខ្ពើមបំផុត ដោយបានរៀបរាប់ថា៖

“ដោយសារអ្នកបង្ខំឱ្យខ្ញុំលេបថ្នាំពន្យារកំណើត ប៉ុន្មានថ្ងៃនេះខ្ញុំគេងមិនលក់ យល់សប្តិអាក្រក់ ប្រសិនជាអ្នកមានកូនស្រី ហើយមិត្តប្រុសរបស់នាងផ្តល់២ជម្រើសឱ្យ ដោយទី១ត្រូវលេបថ្នាំពន្យារកំណើត និងទី២បញ្ចប់ទំនាក់ទំនងជាមួយគ្នា តើអ្នកនឹងមានអារម្មណ៍បែបណា? តើអ្នកមានសិទ្ធិអីមកធ្វើបាបរាងកាយអ្នកដទៃដែលឪពុកម្តាយគេជាអ្នកផ្តល់ឱ្យបែបនេះ? តើអ្នកធ្លាប់គិតទេថា ទង្វើអាត្មានិយមរបស់អ្នកធ្វើឱ្យអ្នកដទៃឈឺចាប់ប៉ុណ្ណា?”

ក្រោយពីរឿងអាស្រូវបានផ្ទុះឡើងបែបនេះ ក្រលេកមើលពីតារាសម្តែង Zhou Jie វិញលោកបែរជាចែករំលែកសារមួយដ៏ខ្លីកាលពីថ្ងៃទី១១ ខែធ្នូ នេះសារភាពថា លោកជាមនុស្សស្រលាញ់ភេទដូចគ្នាទៅវិញ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង