×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

មានទាំង​ជំងឺលើសឈាម និង​ទឹកនោមផ្អែម តែវេជ្ជបណ្ឌិត​វ័យ៧០ម្នាក់ បាន​បញ្ចប់​ថ្នាក់បណ្ឌិត​ជាន់ខ្ពស់​ជាស្ថាពរ

ម៉ាឡេស៊ី៖ វេជ្ជបណ្ឌិតវ័យ៧០ឆ្នាំមកពីទីក្រុង Johor Bahru ប្រទេសម៉ាឡស៊ី បានបង្ហាញឱ្យគ្រប់គ្នាឃើញថា បើទោះជាលោកមានវ័យច្រើនថែមទាំងមានជំងឺលើសឈាម និងទឹកនោមផ្អែមក៏ដោយ ក៏លោកនៅតែអាចបញ្ចប់ថ្នាក់បណ្ឌិតជាន់ខ្ពស់បានដូចអ្នកដទៃដូចគ្នា សំខាន់លើការតាំងចិត្ត និងការខំប្រឹងព្យាយាម។

លោកវេជ្ជបណ្ឌិត Abdul Rahim Ramli បានឱ្យដឹងថា លោកចំណាយពេល៦ឆ្នាំ ដើម្បីតែសញ្ញាបត្រថ្នាក់បណ្ឌិតជាន់ខ្ពស់មួយសន្លឹកនេះ។ ហើយលោក ក៏បានអរគុណដល់ភរិយា និងកូនប្រុសលោកជាពិសេស ដែលបានលើកទឹកចិត្ត ជម្រុញឱ្យលោកប្តេជ្ញាលើដំណើរការសិក្សានេះបានសម្រេចជាស្ថាពរ។

គួរបញ្ជាក់ដែរថា ទីបំផុតវេជ្ជបណ្ឌិត Abdul Rahim Ramli បានបញ្ចប់ថ្នាក់ និងទទួលបានសញ្ញាបតរួចរាល់ហើយដែរ កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។ លោកវេជ្ជបណ្ឌិតបានផ្ញើសារទៅដល់អ្នកជំនាន់ក្រោយផងដែរថា៖ “យុវជនទាំងអស់ មិនត្រូវខកខានឱកាសសិក្សា ដោយរវល់នឹងការកម្សាន្តខ្លាំងពេករហូតដល់បាត់បង់ចំណាប់អារម្មណ៍ក្នុងការបន្តស្វែងរកចំណេះដឹងឡើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង