ក្ដីសង្ឃឹមរបស់ Steven Gerrard ក្នុងការជំនួសតំណែងរបស់លោក Jurgen Klopp ក្នុងនាមជាអ្នកចាត់ការក្រុម Liverpool អាចនឹងជួបឧបសគ្គ បន្ទាប់ពីសេចក្ដីរាយការណ៍ឱ្យដឹងថា លោក Pep Lijnders ជាបេក្ខភាពដ៏មានសក្កានុពល សម្រាប់ការងារនៅកីឡដ្ឋាន Anfield ។
Gerrard ត្រូវបានចាប់ផ្ដើមអាជីពជាអ្នកចាត់ការដ៏គួរឱ្យចាប់អារម្មណ៍មួយ ចាប់តាំងពីចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។ លោកបានជួយឱ្យក្លិប Rangers ឈ្នះពានរង្វាន់ Premier League នៅប្រទេសស្កុតឡែន ក្នុងនាមជាអ្នកចាត់ការរយៈពេល ៣ឆ្នាំកន្លះ មុនពេលដែលក្លិប Aston Villa បានសម្រេចនាំយកអ្នកចាត់ការវ័យ ៤១ឆ្នាំរូបនេះ ត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញកាលពីខែមុន។
សេចក្ដីរាយការណ៍បានអះអាងថា Gerrard សក្តិសមជាមួយអ្នកជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងផុតកុងត្រានៅឆ្នាំ២០២៤។ ប៉ុន្តែសារព័ត៌មាន The Athletic បានអះអាងថា ដៃស្ដាំរបស់លោក Klopp ពោលគឺលោក Lijnders ជាបេក្ខភាពដ៏មានសក្កានុពល។ បុរសវ័យ ៣៨ឆ្នាំរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានក្លិបហង្សក្រហម។
ដោយឡែក Gerrard បានចាប់ផ្ដើមជាមួយ Aston Villa បានយ៉ាងល្អ ដោយជួយឱ្យពួកគេឈ្នះ ៣ប្រកួតក្នុង ៥ប្រកួតចុងក្រោយ ក្នុងនោះ ចាញ់ Liverpool ១-០ ដែលជាជ័យជម្នះដ៏លំបាកសម្រាប់កូនក្រុមរបស់លោក Klopp ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕