×

វីដេអូ​កូនប្រសា​រុញម្តាយក្មេក​អង្គុយលើរទេះ​រុញចេញពី​ផ្ទះ​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​ម៉ាឡេស៊ី

ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពជាមួយសកម្មភាពមិនគប្បីរុញម្តាយក្មេកជរាដែលអង្គុយលើរទេះរុញចេញក្រៅផ្ទះក្រោយមានបញ្ហាទាស់សម្ដីគ្នាបន្តិចបន្តួច។ ជាក់ស្តែង បុរសរូបនោះ គឺជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយរបស់ម៉ាឡេ ដោយវីដេអូរបស់លោក ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម និងត្រូវបានក្រុមហ៊ុនកំពុងស៊ើបអង្កេត។

ខាងក្រុមហ៊ុនបានបញ្ជាក់ថា រឿងមួយនេះ នឹងត្រូវមានដំណោះស្រាយឱ្យបានច្បាស់លាស់បំផុត ប្រសិនករណីស៊ើបដឹងថា បុគ្គលិកខ្លួនបានប្រព្រឹត្តិអំពើគួរឱ្យស្អប់ខ្ពើមបែបនេះមែន នោះរូបគេនឹងត្រូវជាប់ទោសតាមបញ្ញាតិនៃច្បាប់ជាធរមាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង