×

អប្សរ ស្ទើរគាំង​ស្មារតី​នៅពេលឮ ពេជ្រ ប្រាប់ថា​ឪពុកម្តាយ​នាងបានស្លា ប់

កម្សាន្ត៖ អារម្មណ៍ អប្សរ ដែលពិបាកទទួលយកបំផុតនៅពេលដែល ពេជ្រ ប្រាប់ថាឪពុកម្តាយរបស់នាងបានស្លាប់បាត់ហើយ។ មួយម៉ាត់នេះធ្វើឱ្យ អប្សរ ទប់ទឹកភ្នែកមិនបានឡើយ បន្ទាប់ពីត្រូវរស់ឆ្ងាយពីគ្រួសារ មិនបាននៅមើលថែឪពុកម្តាយ និងកូនប្រុសដោយផ្ទាល់ បែរជាត្រូវឃ្លាតអ្នកមានគុណរហូតគ្មានថ្ងៃត្រលប់។

នេះប្រហែលមកពីបណ្តាសាររបាំអាទិទេពហើយទើបធ្វើឱ្យជីវិតរបស់ អប្សរ អួរអាប់គ្មានថ្ងៃណាស្រស់ស្រាយម្តងណាឡើយក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ យ៉ាងណាមិញ រៀម ក៏មានវិប្បដិសារីបំផុតដែលបានធ្វើរឿងមិនបានគិតវែងឆ្ងាយកន្លងមកធ្វើឱ្យជីវិតមនុស្សស្រីដែលខ្លួនស្រលាញ់បាត់បង់អ្វីៗគ្រប់យ៉ាងត្រឹមមួយប៉ប្រិចភ្នែក។

ចង់ដឹងជីវិតរបស់ អប្សរ នឹងទៅជាយ៉ាងណាបន្តទៀត កុំភ្លេចរង់ចាំទស្សនារឿង “នគរមាស” នៅរាត្រីនេះវេលាម៉ោង៧យប់ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង