×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មនុស្ស២នាក់​បាត់ខ្លួន បន្ទាប់ពី​កប៉ាល់​ដឹកទំនិញ​២គ្រឿង បុកគ្នា​នៅ​សមុទ្រ​បាល់ទិក

ស៊ុយអែត៖ អាជ្ញាធរស៊ុយអែតបានបញ្ជាក់ថា មនុស្សពីរនាក់កំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញពីរគ្រឿង បានបុកគ្នានៅសមុទ្របាល់ទិក នៅម៉ោង៣ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ (ម៉ោងក្នុងស្រុក)។

រដ្ឋបាលដែនសមុទ្រស៊ុយអែត បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង និងទូកស្វែងរក និងជួយសង្គ្រោះ ចំនួន ៩ គ្រឿង នៅកន្លែងកើតហេតុ ដែលនៅរវាងទីក្រុងឆ្នេរសមុទ្រស៊ុយអែត Ystad និងកោះ Bornholm របស់ប្រទេសដាណឺម៉ាក។

អាជ្ញាធរដាណឺម៉ាក បាននិយាយថា ពួកគេក៏បានបញ្ចេញនាវាជួយសង្គ្រោះ ២គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿងផងដែរ។

លោក Carl-Johan Linde អ្នកគ្រប់គ្រងសារព័ត៌មាននៅរដ្ឋបាលដែនសមុទ្រស៊ុយអែត បាននិយាយថា ពួកគេបានទទួលការហៅសង្គ្រោះបន្ទាន់ជាលើកដំបូង នៅម៉ោង ៣:៣ ព្រឹក ហើយឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងនាវារបស់ប្រទេសអង់គ្លេស និងនាវារបស់ដាណឺម៉ាក។

លោក បានបន្ថែមថា កប៉ាល់ដាណឺម៉ាកបានក្រឡាប់ហើយពួកគេកំពុងស្វែងរកមនុស្សពីរនាក់ដែលបាត់ខ្លួន។ ចំណែកមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ដឹងនៅឡើយទេ។

អ្នកបាត់ខ្លួនទាំងពីរនាក់ គឺជាសមាជិកនាវិកនៃកប៉ាល់ដឹកទំនិញដាណឺម៉ាក Karin Høj ។ កប៉ាល់អង់គ្លេស មិនត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការភ្លាមៗទេ ប៉ុន្តែវាជាកប៉ាល់ដឹកទំនិញមានប្រវែងប្រហែល ៩០ម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង