×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាកាសធាតុ​ចុះត្រជាក់​រហូត​ដល់​១៦អង្សា នឹងកើតមាន​ម្ដងទៀត​ចាប់ពី​ថ្ងៃទី២០ធ្នូ នៅ​កម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុចុះត្រជាក់ នឹងកើតមានសាជាថ្មី នៅសប្ដាហ៍ក្រោយ បន្ទាប់ពីកម្ពុជាទទួលរងឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) នៅក្នុងសប្ដាហ៍នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលក្នុងសមុទ្រចិនខាងត្បូង។

ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ , ទ្រនុងសម្ពាធ ខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំ វិញដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះ មានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C ។ ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៧-១៩ °C និងអតិបរមា មានពី ២៥-២៧ °C ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C ។ នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៦-១៨ °C និងអតិបរមា មានពី២៥-២៧ °C ។

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ។ ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មាន ពី១៩-២១ °C និងអតិបរមា មានពី២៧-២៩ °C ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង