×

កងទ័ពអាកាស​អាមេរិក បណ្តេញ​យោធា​២៧នាក់​ដែល​មិនព្រម​ចាក់វ៉ាក់សាំង ចេញពី​ការងារ

អាមេរិក៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបណ្តេញយោធា ២៧នាក់ចេញពីការងារ សម្រាប់ការបដិសេធមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្វើឱ្យពួកគេក្លាយជាអ្វីដែលក្រុមមន្ត្រីដំបូងគេដែលត្រូវបានដកចេញពីតំណែង សម្រាប់ការមិនគោរពបទបញ្ជា។

កងទ័ពអាកាសអាមេរិក បានទុកពេលរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ដើម្បីឱ្យមន្ត្រីទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង ហើយមនុស្សរាប់ពាន់នាក់បានបដិសេធ ឬស្វែងរកការលើកលែង។ អ្នកនាំពាក្យកងទ័ពអាកាស លោកស្រី Ann Stefanek បាននិយាយថា ទាំងនេះគឺជាអាកាសយានិកដំបូងគេ ដែលត្រូវបានបណ្តេញចេញពីការងារ សម្រាប់ហេតុផលពាក់ព័ន្ធនឹងវ៉ាក់សាំង។

មន្ទីរបញ្ចកោណនៅដើមឆ្នាំនេះ បានចេញបទបញ្ជាសម្រាប់សមាជិកទាំងអស់នៃយោធា ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ យោងតាមទិន្នន័យចុងក្រោយរបស់កងទ័ពអាកាស ទាហានអាកាសជាង ១ពាន់នាក់បានបដិសេធការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ហើយជាង ៤.៧០០ នាក់កំពុងស្វែងរកការលើកលែងចំពោះកាត្វកិច្ចចាក់វ៉ាក់សាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង