×

អង់គ្លេស​រកឃើញ​ករណី​ស្លា ប់​ដំបូង ដោយ​វីរុស​បំប្លែងថ្មី អូមីក្រុង

​អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Jonhson បានឲ្យដឹងថា មានប្រជាពលរដ្ឋអង់គ្លេសម្នាក់ ស្លាប់ដោយសារវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ដែលនេះជាករណីដំបូងគេនៅអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

លោកនាយរដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងទៀតថា អ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង យ៉ាងហោចណាស់ ១០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ និងថាប្រជាពលរដ្ឋគួរចាក់វ៉ាក់សាំងដូសជំរុញ។ បើតាមលោកនាយករដ្ឋមន្ត្រីដដែល នៅអង់គ្លេសមានអ្នកឆ្លងវីរុសបំប្លែងប្រភេទថ្មី អូមីក្រុងនេះចំនួន ២០ភាគរយនៃអ្នកឆ្លងសរុប។

ទោះបីជាវីរុសបំប្លែងថ្មីនេះត្រូវគេដឹងថាមានសមត្ថភាពឆ្លងលឿនក៏ពិតមែនតែអ្នកជំនាញអះអាងថារោគសញ្ញាមានត្រឹមកម្រិតស្រាល និងមធ្យម។

បើនិយាយនៅសហរដ្ឋអាមេរិកវិញ សារព័ត៌មានCNN ចុះផ្សាយនៅថ្ងៃនេះដែរថា មានមនុស្សចំនួន ៤៣នាក់បានឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង និងថាមានរោគសញ្ញាស្រាល ហើយភាគច្រើននៃអ្នកទាំងនោះបានចាក់វ៉ាក់សាំងគ្រប់ដូស និងមាន ១៤នាក់បានចាក់វ៉ាក់សាំងដូសជំរុញរួចហើយ។

ទោះបីជាការឆ្លងវីរុសបំប្លែងថ្មីអាចមានរោគសញ្ញាស្រាល ក៏មន្ត្រីសុខាភិបាលអាមេរិកបានលើកឡើងថាអ្នកឆ្លងទាំងនេះសុទ្ធតែជាមនុស្សមានសុខភាពល្អ និងវ័យក្មេង និងព្រមានថាបើសិនជាវីរុសបំប្លែងថ្មីនេះឆ្លងចូលដល់សហគមន៍ អាចនឹងធ្វើឲ្យមានការលំបាកដល់ប្រព័ន្ធសុខាភិបាល។

រោគសញ្ញាទូទៅនៃអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង គឺក្អក អស់កម្លាំង តឹងច្រមុះ ឬហៀរសំបោរ។ ការឆ្លងវីរុសបំប្លែងថ្មីនេះត្រូវគេដឹងថាអ្នកបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងជំងឺកូវីដ-១៩ អាចមានរោគសញ្ញាស្រាលជាងអ្នកមិនបានចាក់វ៉ាក់សាំង៕

ប្រភព៖ www.hellokrupet.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika