×

ខ្សែប្រយុទ្ធ Sergio Aguero ត្រៀម​ប្រកាស​ចូលនិវត្តន៍​ជាផ្លូវការ​នៅថ្ងៃពុធនេះ

អតីតខ្សែប្រយុទ្ធ Man City ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Barcelona កីឡាករ Sergio Aguero គ្រោងនឹងប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅថ្ងៃពុធសប្ដាហ៍នេះហើយ។ នេះបើយោងតាមការការរាយការណ៍របស់សារពត៌មាននៅអេស្ប៉ាញ El Periodico។

កាលពីប្រកួត La Liga រវាង Barcelona និង Alaves នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ ពេល Sergio Aguero កំពុលលេងលើទីលានក៏ស្រាប់តែមានបញ្ហាមិនសូវស្រួលនៅលើតំបន់ទ្រូងរបស់គេ ហើយគេក៏ត្រូវបានចាកចេញពីទីលានប្រកួតភ្លាមៗ។ លុះក្រោយមកត្រូវបានខាងក្លិបប្រកាសថា កីឡាករអាហ្សង់ទីន នឹងអវត្តមានពីការប្រកួតរយៈពេល៣ខែ ដើម្បីព្យាបាលរបួសនេះ។

យ៉ាងណាមិញ នៅចន្លោះសប្ដាហ៍ទី២នៃ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ខាងគ្រូពេទ្យក៏បាន រកឃើញ Aguero មានជំងឺចង្វាក់បេះដូងលោតមិនប្រក្រតី ដែលអាចឱ្យគេបង្ខំចិត្តចូលនិវត្តន៍ពីវិស័យមួយនេះ។

ក្នុងរដូវកាលនេះ Aguero មិនសូវបានចូលប្រកួតប៉ុន្មានទេឱ្យ Barcelona ដោយមកទល់នឹងពេលនេះ ចូលលេងបាន ៥ប្រកួត និងរកបាន ១គ្រាប់ប៉ុណ្ណោះ។

នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ Sergio Aguero ចូលលេងបាន ៧៨៦ប្រកួត និងរកគ្រាប់បាល់បាន ៤២៧គ្រាប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង