×

បុរសម្នាក់​ចប់ធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ ទើប​ចេញលទ្ធផល​ថា​មាន​ផ្ទុកអូមីក្រុង ដែល​ជាករណីទី២​នៅ​ប្រទេសចិន

ចិន៖ ទីក្រុងក្វាងចូវ បានរាយការណ៍ករណីនាំចូលទីពីររបស់ប្រទេសចិននៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) បន្ទាប់ពីការរកឃើញលើកដំបូងនៅក្នុងទីក្រុងធានជីង នៅប្រទេសចិន។

អាជ្ញាធរខេត្តក្វាងចូវ បាននិយាយថា បុរសអាយុ ៦៧ឆ្នាំម្នាក់ បានចូលទៅកាន់ប្រទេសចិននៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយបានធ្វើតេស្តម្តងហើយម្តងទៀត ទទួលលទ្ធផល អវិជ្ជមានកូវីដ១៩ ក្នុងអំឡុងពេល ១៤ថ្ងៃនៃការធ្វើចត្តាឡីស័ក។

គាត់បានហោះហើរពីទីក្រុងស៊ាងហៃ ទៅកាន់ទីក្រុងក្វាងចូវ តាមជើងហោះហើរ នៅថ្ងៃទី១១ ខែធ្នូ។ បុរសនោះបានចាប់ផ្តើមដាក់ឱ្យនៅដាច់ពីគេក្នុងផ្ទះ នៅថ្ងៃទី១២ ខែធ្នូ ហើយបានធ្វើតេស្តវិជ្ជមានចំពោះមេរោគអូមីក្រុង នៅថ្ងៃទី១៣ ខែធ្នូ។

យោងតាមអាជ្ញាធរក្រុងបានឱ្យដឹងថា គាត់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ក្វាងចូវ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

អាជ្ញាធរបានបិទអាគារមួយនៅ Tianshengcun ដែលជាបរិវេណលំនៅដ្ឋានរបស់បុរសខាងលើ។ អ្នករស់នៅក្នុងអគារទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កសម្រាប់ការសង្កេតបន្ត។ អ្នករស់នៅជិតខាង ក្នុង៣អគារ ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីសង្កាត់ ហើយត្រូវតែធ្វើតេស្តរកកូវីដ១៩ ចំនួន២ដង ក្នុងរយៈពេល៣ថ្ងៃ។

គិតត្រឹមល្ងាចថ្ងៃអង្គារ មនុស្ស ១៣.៧៣៩នាក់ បានស្ថិតនៅក្នុងបរិវេណអគារដែលបុរសនោះរស់នៅ ក្នុងនោះ មាន ៤.៥៤៣នាក់រស់នៅក្នុងអគារដូចគ្នាជាមួយអ្នកជំងឺ។ ការធ្វើតេស្ត បង្ហាញថា ពួកគេមានលទ្ធផលអវិជ្ជមាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika