×

ឃើញជោគជ័យ​នឹង​សិល្បៈ​បែបនេះមែន តែ​តារា​ជើងចាស់ Patrick Tse រស់នៅ​តែលតោល​បាន​ត្រឹម​ពោលពាក្យថា “រស់ចាំតែថ្ងៃស្លា ប់”

ហុងកុង៖ ជាតារាសម្តែងតួបងធំដ៏មានប្រជាប្រិយភាពម្នាក់ លោក Patrick Tse ទទួលបានជោគជ័យជាខ្លាំងលើវិថីសិល្បៈ ប៉ុន្តែបើក្រលេកមើលទៅជីវិតពិតរបស់តារាប្រុសវ័យ ៨៥ឆ្នាំរូបនេះវិញលោកគឺជាមនុស្សម្នាក់ដែលមិនដឹងថាគួររៀបចំជីវិតរបស់ខ្លួនបែបណាឡើយ។

ប្រសិនមិនមានការផ្តល់យោបល់ពីអ្នកដទៃទេនោះ លោកតែងមានអារម្មណ៍ថា ជីវិតរបស់លោកសព្វថ្ងៃគឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ នេះបើយោងតាមលោក Nicholas Tse កូនប្រុសរបស់ Patrick បានឱ្យដឹងក្នុងកម្មវិធីកម្សាន្តមួយ។

Nicholas បានបន្ថែមថា ឪពុករបស់លោកតាំងពីដើមមកគឺរស់នៅចាំអ្នកដទៃផ្តល់យោបល់ឱ្យគ្រប់យ៉ាង គាត់មិនដឹងថាគួរចំណាយពេលវេលាជីវិតប្រចាំថ្ងៃបែបណាឡើយ អ្វីដែលគាត់យល់បំផុត និងអាចធ្វើបានល្អជាងគេគឺមានតែការងារសិល្បៈដែលនៅមុខកាមេរ៉ាតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា បើតាមការឱ្យដឹងពីតារាកិត្តិយស Charlene Choi ដែលបានចូលរួមក្នុងកម្មវិធីជាមួយ Nicholas បានឱ្យដឹងថា ដោយសារ Patrick ជាមនុស្សល្អ ដូចនេះហើយមានមនុស្សជាច្រើនចូលចិត្ត និងរាប់អានលោក ហើយបច្ចុប្បន្នលោកក៏បានប្រសើរជាងមុនហើយ ព្រោះមានមិត្តភក្តិបានចំណាយពេលវេលាច្រើនជាមួយលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង