×

រោគសញ្ញា​របស់​អ្នកជំងឺ​កូវីដ១៩​ប្រភេទ​អូមីក្រុង ដែល​រកឃើញ​នៅ​អង់គ្លេស

អង់គ្លេស៖ រាប់ពាន់ករណីដែលពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានរាយការណ៍នៅចក្រភពអង់គ្លេស ចាប់តាំងពីការលេចឡើងរបស់វាកាលពីខែមុន។

វាត្រូវបានរកឃើញនៅប្រទេសប៉ូស្វាណា ហើយបន្ទាប់មកនៅប្រទេសអាហ្រ្វិកខាងត្បូង នៅចុងខែវិច្ឆិកា មុនពេលរាលដាលចេញទូទាំងពិភពលោក។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ទេថា តើវ៉ាក់សាំងបង្ការកូវីដ១៩ អាចការពារនឹងរោគសញ្ញាធ្ងន់ធ្ងរបំផុតរបស់អូមីក្រុង បានកម្រិតណានោះទេ។

នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ថ្មីៗនេះ បានអះអាងថា មានមនុស្សបានស្លាប់ដោយសារអូមីក្រុង ក្នុងចក្រភពអង់គ្លេស។

រោគសញ្ញានៃមេរោគអូមីក្រុង រួមមាន ការក្អកញឹកញាប់ ក្តៅខ្លួនខ្លាំង និងបាត់បង់រសជាតិនិងក្លិន។ ប៉ុន្តែវេជ្ជបណ្ឌិតGary Bartlett នៅចក្រភពអង់គ្លេស បានឱ្យដឹងថា អូមីក្រុង ក៏មានរោគសញ្ញាមួយចំនួនដែលមានលក្ខណៈជាក់លាក់។ លោកបានព្រមានថា អ្នកជំងឺទំនងជា កើតមានអារម្មណ៍រមាស់ ចម្លែកក្នុងបំពង់ក។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការអស់កម្លាំង ឈឺសាច់ដុំ និងបែកញើសពេលយប់ អាចជាសញ្ញានៃការឆ្លងមេរោគអូមីក្រុង។

លោកវេជ្ជបណ្ឌិត Bartlett បានបន្ថែមទៀតថា អ្នកធ្លាប់ឆ្លងកូវីដ១៩ពីកាលពីអតីតកាល មិនមានន័យថា អ្នកនឹងមិនឆ្លងអូមីក្រុងនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង